នឹកស្មានមិនដល់ថា ឥទ្ធិពលនៃគ្រឿង Make up ផ្លាស់ប្តូរពួកនាងឲ្យស្រស់ស្អាតខ្លាំងដូចព្រះនាង តែបើឃើញមុខមាត់ពិត ចង់ដាច់ផ្ងារ! (មានវីដេអូ)
នឹកស្មានមិនដល់ថា ឥទ្ធិពលនៃគ្រឿង Make up ផ្លាស់ប្តូរពួកនាងឲ្យស្រស់ស្អាតខ្លាំងដូចព្រះនាង តែបើឃើញមុខមាត់ពិត ចង់ដាច់ផ្ងារ! (មានវីដេអូ)
ចិន៖ ជាការពិតណាស់ រឿង Make up ឬការតុបតែងខ្លួន គឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ស្រ្តីគ្រប់រូប ដើម្បីបង្កើននូវភាពស្រស់ស្អាត និងជាភាពទាក់ទាញមួយ នៅក្នុងក្រសែភ្នែកមនុស្សជុំវិញខ្លួន ពិសេសទាក់ចិត្តបុរសៗតែម្តង។
បើទោះបីជាការ Make up បានជួយលើកសម្រស់ស្រ្តីក៏ពិតមែន ប៉ុន្តែវាមិនមែនជារឿងដែលងាយស្រួលនោះទេ រាល់ពេលធ្វើវាម្តងៗនោះ ពោលគឺ ត្រូវចំណាយពេលយូររាប់ម៉ោងទើបរួចរាល់ ទម្រាំតែចេញផុតពីមុខកញ្ចក់។ ព្រោះថានារីៗទាំងអស់ មិនមែនសុទ្ធតែកើតមកស្រស់ស្អាតស្រាប់មកពីធម្មជាតិឯណា ដូច្នេះពួកគេត្រូវការពេលយូរ ដើម្បីប្រើគ្រឿងបិទបាំងស្នាមអាក្រក់ទាំងអស់នោះចេញ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក និងវីដេអូឃ្លីប របស់នារីជនជាតិចិនជាម្ចាស់ប្លុកជាច្រើន បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ជាមួយនឹងការលុបលាង ឬជូតសម្អាតផ្ទៃមុខ Make up ដូចកូនក្រមុំយ៉ាងស្រស់ស្អាតខ្លាំងតែម្តងរបស់ពួកនាងចេញ ប្រែក្លាយមកជាមុខមាត់ពិតៗគ្មានក្រែមម្សៅវិញ ខណៈឃើញហើយចង់ដាច់ផ្ងារ។
ជាក់ស្តែង បើតាមវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះចែកចាយ បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាព របស់ស្រីស្អាតមិនទាន់ប្រែកាយទៅជាធាតុដើមទាំងអស់នោះ បានជូតសម្អាតផ្ទៃមុខពួកនាងដែលបានតុបតែង ដោះរោមភ្នែក ច្រមុះសប្បនិម្មិត ឬច្រមុះជ័រ (ជួយលើខ្ទង់ច្រមុះឲ្យខ្ពស់ស្អាត) រួមទាំងសក់ពាក់ក្លែងក្លាយជាដើមនោះចេញ រហូតធ្វើឲ្យគ្រប់គ្នាពិតជាភ្ញាក់ផ្អើល និយាយលែងចេញ ក្រោយបានឃើញមុខមាត់ហ្ស៊ីនរបស់ពួកនាង និងសរសើរយ៉ាងខ្លាំងនៃឥទ្ធិពល Make up ដែលអាចផ្លាស់ប្តូរមនុស្សដែលមានមុខមាត់មិនស្អាត ឬអាក្រក់ ឲ្យប្រែក្លាយទៅជាព្រះនាង ឬកូនក្រមុំដ៏ស្រស់ស្អាតបាន ក្នុងពេលមួយរំពេច ដូចនៅក្នុងរឿងនិទាន។
អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា សម្រាប់ស្រីៗនៅក្នុងពេលបច្ចុប្បន្ននេះ បើនិយាយពីរឿង Make up គឺមិនត្រឹមតែជួយកែខៃសម្ផស្សឲ្យស្រស់ស្អាត និងមានលក្ខណៈពិសេសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យផ្លាស់ប្តូរស្ទើរតែទាំងស្រុង ទៅជាមនុស្សថ្មីម្នាក់ទៀត រហូតមើលសឹងតែមិនស្គាល់តែម្តង ៕
ប្រភពៈ www.khmerload.com
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖
នឹកស្មានមិនដល់ថា ឥទ្ធិពលនៃគ្រឿង Make up ផ្លាស់ប្តូរពួកនាងឲ្យស្រស់ស្អាតខ្លាំងដូចព្រះនាង តែបើឃើញមុខមាត់ពិត ចង់ដាច់ផ្ងារ! (មានវីដេអូ)
Reviewed by Unknown
on
July 15, 2018
Rating:
No comments:
Post a Comment