នៅមិននៅទៅយក ទុយោ មករួមភេទជាមួយដើម្បីសម្រេចកាម ស៊យធំស្រាប់តែតឹងណែនដកអាអូនតូចមិនចេញ អាសន្នរត់រកពេទ្យ (មានវីដេអូ)
នៅមិននៅទៅយកទុយោមករួមភេទជាមួយ ដើម្បីសម្រេចកាម ស៊យធំស្រាប់តែតឹងណែនដកអាអូនតូចមិនចេញ អាសន្នរត់រកពេទ្យ (មានវីដេអូ)
ចិន៖ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ អាសន្នធំរត់រកពេទ្យជួយ ក្រោយឈឺចាប់ជាប់អាអូនតូចក្នុងបំពង់ទុយោ ដែលបានយកមករួមភេទជាមួយដើម្បីសម្រេចកាម។
បើយោងតាមប្រភពសារព័ត៌មាន បុរសរងគ្រោះវ័យចំណាស់ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ជាអ្នកស្រុករស់នៅក្នុងទីក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិន។
នៅថ្ងៃកើតហេតុ បុរសខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានយកទុយោមករួមភេទជាមួយ ដោយត្រេកត្រអាលដើម្បីសម្រេចកាមដោយខ្លួនឯង។ ប៉ុន្តែចៃដន្យស៊យធំ ស្រាប់តែណែនជាប់ក្នុងបំពង់ទុយោ រហូតដកអាអូនតូចលែងចេញ ស្ទះសរសៃឈាមឈឺចាប់ ទីបំផុតសម្រេចចិត្តរត់រកពេទ្យ ដើម្បីសុំជំនួយតែម្តង។
ប្រភពដដែលបន្តថា នៅពេលបុរសរងគ្រោះទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជាច្រើន ស្រាប់តែភ្ញាក់ផ្អើល និងទាល់គំនិតមិនដឹងថាត្រូវធ្វើយ៉ាងម៉េច រួចក៏ប្រញាប់ប្រញាល់ទូរស័ព្ទ ហៅក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ នាំយកឧបករណ៍ដើម្បីមកជួយអន្តរាគមន៍សង្គ្រោះ ក៏ព្រោះតែក្រុមគ្រូពេទ្យយល់ឃើញថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ធ្លាប់មានបទពិសោធន៍ច្រើនចំពោះករណីបែបនេះ ដែលធ្លាប់បានកើតមានកន្លងៗមក។
រយៈពេល១០នាទីក្រោយមក បន្ទាប់ពីទទួលបានការជួយសង្គ្រោះ កាត់បំពង់ទុយោជ័រនោះចេញ ដែលមានប្រវែងប្រហែល ៦ ទៅ ៧សង់ទីម៉ែត្រ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ បុរសរងគ្រោះក៏បានធូរស្រាល និងអាចត្រលប់ទៅផ្ទះវិញជាធម្មតា។
គួរឲ្យដឹងដែរថា បុរសចំណាស់រងគ្រោះខាងលើនេះ ត្រូវបានគេស្មានថា មានវ័យខ្ទង់៤០ឆ្នាំ សព្វថ្ងៃរស់នៅខ្លួនមួយតែឯង ក្រោយបានលែងលះជាមួយនឹងភរិយា។ ចំពោះករណីនេះដែរ គេមិនច្បាស់ទេថា បុរសរងគ្រោះប្រើប្រាស់បំពង់ទុយោនោះ យកមករួមភេទជាមួយដោយវិធីណានោះទេ ទើបរហូតដល់ថ្នាក់គាំងជាប់អាអូនតូច រហូតដកមិនចេញបែបនេះនោះ។
អ្នកលេងអ៊ីនធើណេតជាច្រើន បានសម្តែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងខាងលើ ៕
ប្រភពៈ www.khmerload.com
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនាវីដេអូខាងក្រោម៖
នៅមិននៅទៅយក ទុយោ មករួមភេទជាមួយដើម្បីសម្រេចកាម ស៊យធំស្រាប់តែតឹងណែនដកអាអូនតូចមិនចេញ អាសន្នរត់រកពេទ្យ (មានវីដេអូ)
Reviewed by Unknown
on
July 15, 2018
Rating:
No comments:
Post a Comment