ហេតុអ្វីតម្រូវកុមារ១២នាក់និងគ្រូបង្វឹក ត្រូវគេចពីបណ្តាសារព័ត៌មាននៅថ្ងៃ១៩ កក្កដានេះ?
ប្រទេសថៃ ៖ អាជ្ញាធររាយការណ៍ នាថ្ងៃទី១៤ កក្កដា ថា កុមារទាំង១២នាក់និងគ្រូបង្វឹកបាល់់ទាត់ពួកគេ ដែលសង្គ្រោះចេញពីរូងភ្នំទឹកជន់លិច នៅភាគខាងជើងថៃ អាចចាកចេញពីមន្ទីរពេទ្យ នាថ្ងៃទី១៩ កក្កដា ។ អាជ្ញាធរបានណែនាំដល់ពួកគេឱ្យនៅឆ្ងាយគេចចេញពីបណ្ដាសារព័ត៌មាន ។
កុមារក្រុមបាល់ទាត់ជ្រូកព្រៃនេះ ជាប់ក្នុងរូងភ្នំទឹកជន់លិច ចាប់ពីថ្ងៃទី២៣ មិថុនា រហូតដល់ពេលនាំពួកគេចេញអស់ប្រើពេល៣ថ្ងៃ ទើបបញ្ជប់នាថ្ងៃទី១០ កក្កដា ក្នុងរូងភ្នំថាំលួង ។
រដ្ឋមន្ត្រីសុខាភិបាលថៃ លោក PIYA SAKOLSATTAYATORN ថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ក្រុមបាល់ទាត់ជ្រូកព្រៃទាំង១៣នាក់ សុទ្ធតែមានសុខភាពល្អ ហើយមានសតិស្មារតីល្អទាំងអស់គ្នា ។ ពួកគេនឹងចេញពីមន្ទីរពេទ្យព្រមគ្នាតែម្ដង ដែលយើងគ្រោងថ្ងៃទី១៩ កក្កដា ។
កុមារទាំងនេះ ព្រមទាំងឪពុកម្ដាយពួកគេ ត្រូវបានណែនាំឱ្យពួកគេប្រើពេលវេលាច្រើន នៅជាមួយមិត្តភក្តិនិងក្រុមគ្រួសារ ហើយគួរចៀសវាង កុំផ្ដល់បទសម្ភាសន៍ជាមួយបណ្ដាសារព័ត៌មាន ព្រោះបែបនេះ អាចនាំឱ្យមានបញ្ហាស្ត្រែស។
ក្នុងវីដេអូខ្លីមួយ ថតនៅមន្ទីរពេទ្យឈៀងរ៉ៃ បង្ហាញកុមារទាំងនេះ ហាក់មានសុខភាពល្អ។ ពួកគេណែនាំខ្លួនម្នាក់ម្ដងៗ ដោយលើកដៃសំពះ ហើយប្រាប់ពីស្ថានភាពសុខភាពរបស់ពួកគេ រួចបញ្ជាក់ពីអាហារដែលពួកគេនឹកចង់ហូប ក្រោយចេញពីមន្ទីរពេទ្យ ៕
ប្រភព៖ https://kohsantepheapdaily.com.kh
ហេតុអ្វីតម្រូវកុមារ១២នាក់និងគ្រូបង្វឹក ត្រូវគេចពីបណ្តាសារព័ត៌មាននៅថ្ងៃ១៩ កក្កដានេះ?
Reviewed by Unknown
on
July 16, 2018
Rating:
No comments:
Post a Comment