ពួកគេទាំងនេះ(ជាង៤ពាន់នាក់)នឹងទៅកាន់ភ្នំថាំហ្លួង…
តាមប្រភពពី Bangkok Post បានឱ្យដឹងថា មនុស្សច្រើនជាង៤០០០នាក់ មកពីគ្រប់ទិសទីក្នុងខេត្ត Chiang Rai បានចុះឈ្មោះចូលរួមសម្អាតបរិវេណរូងភ្នំ Tham Luang ដែលត្រូវចំណាយពេលពីរថ្ងៃ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)។
តំបន់នៅក្នុងស្រុក Mae Sai ត្រូវការការជួសជុលឡើងវិញឱ្យដូចដើម ក្រោយពេលក្រុមអ្នកជួយសង្គ្រោះយកទីនោះ ធ្វើជាកន្លែងសម្រាប់ធ្វើយុទ្ធនាការស្វែងរកក្មេងៗទាំង១២នាក់ និង គ្រូបង្វឹកម្នាក់ ។
ថ្នាក់ដឹកនាំខេត្ត Chiang Rai លោក Prajon Pratsakul នឹងរៀបចំពិធីបុណ្យរំលឹកគុណដល់លោក Saman Gunan នៅថ្ងៃចន្ទនេះ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងយុទ្ធនាការស្វែងរកក្មេង ។ ក្នុងពិធីនោះ គេនឹងនិមន្តព្រះសង្ឃជាច្រើនអង្គ មកកាន់ខាងមុខរូងភ្នំ ដើម្បីធ្វើពិធីតាមប្រពៃណី ។
តាមការប្រាប់ឱ្យដឹងពីនាយកដ្ឋានឧទ្យានជាតិ អភិរក្សសត្វព្រៃនិងរុក្ខជាតិ បានឲ្យដឹងថា ក្រោយការបោសសម្អាតរួចហើយ គេនឹងបិទរូងភ្នំនោះ ទុករយៈពេល៦ខែសិន ។
ការចំណាយទៅលើការរៀបចំឡើងវិញ និងយកមួយផ្នែកនៃរូងភ្នំនោះធ្វើជាសារមន្ទីរ គឺមានទឹកប្រាក់ចំនួន៤២លានបាត (ស្មើ១២.៦២៥០០ដុល្លារអាមេរិក) ។
ប្រភព៖ https://kohsantepheapdaily.com.kh
ពួកគេទាំងនេះ(ជាង៤ពាន់នាក់)នឹងទៅកាន់ភ្នំថាំហ្លួង…
Reviewed by Unknown
on
July 16, 2018
Rating:
No comments:
Post a Comment