សាហាវណាស់! សាហាយស្មន់ប្តីគេជាង១០ឆ្នាំ នាងប្រពន្ធដើមអត់ទ្រាំមិនបាន លេងធម៌ក្តៅវ៉ៃសម្រាតខោអាវកណ្តាលផ្លូវ ចាក់ទឹកត្រី និងម្សៅម្ទេសពីលើ!

វៀតណាម៖ នារីរងគ្រោះស្រស់ស្អាតជនជាតិវៀតណាមម្នាក់ ត្រូវបានរងការចោទប្រកាន់ លួចលាក់ស្នេហាជាមួយនឹងប្តីគេអស់ជាច្រើនឆ្នាំ រហូតត្រូវបាននាងប្រពន្ធដើមអត់ទ្រាំមិនបាន ឆេះដុំ លេងធម៌ក្តៅវ៉ៃសម្រាតខោអាវ លេចកេរ្តិ៍ខ្មាសកណ្តាលវាល និងថែមទាំងចាក់ទឹកត្រី និងម្សៅម្ទេសពីលើ រងការឈឺចាប់ និងអាម៉ាស់មុខបំផុត។
ហេតុការណ៍ដ៏សាហាវបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃអង្គារ ទី១២ មិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ នៅវេលាម៉ោងប្រហែលជា ១០រាត្រីយប់ ស្ថិតក្នុងទីក្រុង Thanh Hoa ប្រទេសវៀតណាម។
នាង Giang Jun
បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា នាង Giang Jun មានអាយុ ៣០ឆ្នាំ ជាម្ចាស់ហាងស្ប៉ាមួយកន្លែង ក្នុងទីក្រុង Thanh Hoa ។
Giang Jun នាងត្រូវបានរងការចោទប្រកាន់ លួចទាក់ទងសាហាយស្មន់ជាមួយនឹងប្តីរបស់គេ អស់រយៈពេល១០ឆ្នាំមកហើយ។ រហូតនៅទីបំផុត ធ្វើឲ្យនាងប្រពន្ធដើមក្តៅចិត្តស្អិតទ្រូង មិនអាចទ្រាំមើលទង្វើដ៏ឈឺចាប់នេះមិនបាន ក៏បានលេងធម៌ក្តៅបញ្ចេញកំហឹងយ៉ាងចាស់ដៃ ដើម្បីជាការព្រមាន។
នៅក្នុងយប់កើតហេតុនោះ នាងប្រពន្ធដើមដែលមិនបញ្ចេញឈ្មោះ បាននិយាយទាំងមិនខ្លាចរអាថា ខ្លួនបានសម្រុកចូលទៅអូស.ក បោចសក់នាងស្រីកំណាន់ Giang Jun ចេញពីក្នុងហាង មកចិញ្ចើមផ្លូវខាងក្រៅ រួចក៏ធ្វើសកម្មភាពវាយតប់សម្រាតខោអាវឲ្យអាក្រាតកាយ និងបន្ទាប់មកចាក់ទឹកត្រី និងម្សៅម្ទេសពីលើខ្លួន នាងស្រីកំណាន់នេះតែម្តង។
តាមរយៈសាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា នៅក្នុងយប់កើតហេតុនោះ នាងប្រពន្ធដើមបានស្រែកជេរប្រមាថនារីរងគ្រោះ ទាំងពោរពេញដោយកំហឹង ដោយសារតែ ខឹងក្តៅចិត្តទៅនឹងនារីរងគ្រោះស្រស់ស្អាតជាម្ចាស់ហាងស្ប៉ា បានចូលមកជ្រៀតជ្រែកបំបែកបំបាក់គ្រួសារ ដោយលួចសាហាយស្មន់ជាមួយនឹងប្តីរបស់នាង។
រូបភាពក្នុងយប់កើតហេតុ
ប្រភពដដែលបន្តថា ខាងមន្រ្តីប៉ូលិសក្នុងតំបន់ ក៏ត្រូវបានគេទូរស័ព្ទរាយការណ៍ពីព័ត៌មាន ទំនាស់ហិង្សាដ៏ក្តៅគគុកនេះ ដើម្បីឲ្យចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។ ប៉ុន្តែនៅពេលដែលក្រុមមន្រ្តីប៉ូលិសបានចុះទៅដល់ ភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះនេះ បាននាំគ្នាចាកចេញពីកន្លែងកើតហេតុអស់ទៅហើយ ដោយបន្សល់តែនារីរងគ្រោះម្នាក់តែប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ក្រោយកើតហេតុ នារីរងគ្រោះក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាល ខណៈបច្ចុប្បន្នខាងមន្រ្តីប៉ូលិស ក៏កំពុងតែបើកការស៊ើបអង្កេតលើករណីមួយនេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ www.khmerload.com
ទស្សនាវីដីអូ ៖ https://www.enrich.asia/singlepost/29559
ទស្សនារូបភាពខាងក្រោម៖  
នាង Giang Jun រងរបួសលើផ្ទៃមុខ
រូបភាពក្នុងយប់កើតហេតុ
រូបភាពក្នុងយប់កើតហេតុ
នាង Giang Jun ត្រូវគេបញ្ជូនទៅសង្គ្រោះ
នាង Giang Jun កំពុងសម្រាកព្យាបាល
នាង Giang Jun
នាង Giang Jun

នាង Giang Jun
សាហាវណាស់! សាហាយស្មន់ប្តីគេជាង១០ឆ្នាំ នាងប្រពន្ធដើមអត់ទ្រាំមិនបាន លេងធម៌ក្តៅវ៉ៃសម្រាតខោអាវកណ្តាលផ្លូវ ចាក់ទឹកត្រី និងម្សៅម្ទេសពីលើ! សាហាវណាស់! សាហាយស្មន់ប្តីគេជាង១០ឆ្នាំ នាងប្រពន្ធដើមអត់ទ្រាំមិនបាន លេងធម៌ក្តៅវ៉ៃសម្រាតខោអាវកណ្តាលផ្លូវ ចាក់ទឹកត្រី និងម្សៅម្ទេសពីលើ! Reviewed by Unknown on July 17, 2018 Rating: 5

No comments:

Powered by Blogger.