ថៃ៖ បុរសជនជាតិថៃម្នាក់ បានរងរបួសប្រដាប់ភេទ (លិង្គ) យ៉ាងធ្ងន់ធ្ងរ ឈាមហូរសស្រាក់ ក្រោយត្រូវបាននាងប្រពន្ធលបលួចកាត់ដាច់ ខណៈពេលកំពុងតែដេក ដោយសារតែ ខឹងក្តៅចិត្តតាមទាន់បុរសជាប្តីបណ្តើរស្រីថ្មី។
នារីដៃដល់ជាប្រពន្ធ ត្រូវបានគេស្គាល់ឈ្មោះថា Karuna Sanusan មានអាយុ ២៤ឆ្នាំ ចំណែកឯបុរសរងគ្រោះជាប្តីមានឈ្មោះ Siripan អាយុ៤០ឆ្នាំ។ អ្នកទាំងពីររស់នៅក្នុងតំបន់ Sriracha ក្បែរទីក្រុងបាងកក ប្រទេសថៃ។
បើយោងតាមកាសែតក្នុងស្រុក បានរាយការណ៍ថា នៅក្នុងថ្ងៃកើតហេតុ (ព្រឹកទាបភ្លឺថ្ងៃច័ន្ទម្សិលមិញ) នារីដៃដល់ជាប្រពន្ធបានខឹងសម្បានឹងប្តីខ្លួនជាខ្លាំង រហូតដេកមិនលក់បក់មិនល្ហើយ ក៏ងើបអង្រួនដាស់ប្តីនាង ដែលកំពុងតែដេកនោះ ដើម្បីឲ្យភ្ញាក់ដឹងខ្លួន តែបុរសជាប្តីមិនងើប ទើបនាងប្រពន្ធក៏ធ្វើសកម្មភាព លបលួចអារដាច់លិង្គប្តី ទាំងតក់ក្រហល់ ដោយប្រើកាំបិតប្រវែង១២អ៊ីញ (ប្រហែល ៣០សង់ទីម៉ែត្រ) តែម្តង។
ប្រភពដដែលបន្តថា ក្រោយមកនាងជាប្រពន្ធក៏បានយកលិង្គប្តីខ្លួន ទៅគប់ចោលតាមមាត់បង្អួច ខណៈឯបុរសរងគ្រោះជាប្តីវិញ បានស្រែកយំទាំងក្តីឈឺចុកចាប់ ឈាមហូរជោកជាំ និងបានរត់ទៅត្រាំខ្លួនក្នុងអាងទឹកក្នុងផ្ទះ។
ភ្លាមៗក្រោយកើតហេតុ អ្នកជិតខាងក៏បានឮសម្រែកឈឺចាប់ និងសុំជំនួយ របស់បុរសរងគ្រោះជាប្តី ពួកគេក៏បានប្រញាប់ទូរស័ព្ទហៅប៉ូលិស ដើម្បីចុះមកជួយធ្វើអន្តរាគមន៍ និងបានរើសយកលិង្គនោះ ទៅចងថង់ទុកដាក់ក្លាស្សេទឹកកក ដោយសង្ឃឹមថា ក្រុមគ្រូពេទ្យនឹងអាចជួយសង្គ្រោះតភ្ជាប់គ្នាវិញបាន។
បុរសរងគ្រោះលោក Siripan ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Samitivej Sriracha Hospital ក្បែរតំបន់ ចំណែកឯនាង Karuna ប្រពន្ធកាចឆ្នាសនេះវិញ ក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ដើម្បីបន្តការស៊ើបសួរ និងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។
នៅចំពោះមុខសមត្ថកិច្ច នាងប្រពន្ធរូបនេះបាននិយាយសារភាពថា ដោយសារតែ មួយរយៈពេលចុងក្រោយនេះ នាងសង្កេតឃើញថា ក្រសែភ្នែកប្តីរបស់នាងតែងតែលួចសម្លឹងមើលស្រីផ្សេង ទើបធ្វើឲ្យនាងខឹងចិត្តប្រើធម៌ក្តៅបែបនេះដាក់ប្តីវិញ ដើម្បីជាការសងសឹង។
«ខ្ញុំនឹងប្តីរបស់ខ្ញុំធ្វើការជាមួយគ្នា ជាអ្នកលក់បន្លែសរីរាង្គនៅតូបមួយ។ មុនកើតរឿងទៅជាបែបនេះ ខ្ញុំបានកើតការសង្ស័យទៅលើប្តីរបស់ខ្ញុំថា គាត់កំពុងតែលួចលាក់មានទំនាក់ទំនងជាមួយនឹងស្រីថ្មី។ ខ្ញុំតែងតែឃើញគាត់ ចេះតែចែចង់លេងសើចជាមួយនឹងក្មេងស្រីជាច្រើន ហើយខ្ញុំក៏ដឹងដែរថា គាត់កំពុងតែចង់ធ្វើអ្វីនោះ។ បន្ទាប់មក ខ្ញុំក៏បានតាមដានគាត់ រហូតដឹងថាគាត់បានណាត់ជួបចេញក្រៅដោយស្ងាត់ៗជាមួយនឹងនារីដទៃ ទើបនេះហើយធ្វើឲ្យខ្ញុំកាន់តែក្តៅចិត្តអត់ទ្រាំមិនបាន» នាង Karuna និយាយ។
ប្រពន្ធចិត្តខ្លាំងរូបនេះ បានបន្តទៀតថា៖
«ក្នុងខួរក្បាលរបស់ខ្ញុំពោរពេញដោយកំហឹងពុះកញ្ជ្រោលយ៉ាងខ្លាំង រហូតដល់ថ្នាក់ដេកមិនលក់។ ខ្ញុំពិតជាខឹងនឹងគាត់ខ្លាំងណាស់ ទើបខ្ញុំសម្រេចចិត្តរៀបគម្រោងធ្វើបែបនេះតែម្តង។ នៅពេលព្រឹកទាបភ្លឺ ខ្ញុំបានដាស់គាត់ឲ្យភ្ញាក់ដែរ តែគាត់មិនងើប ទើបខ្ញុំខឹងចិត្តស្ទុះទាញកាំបិតកាត់ដាច់លិង្គរបស់គាត់ រួចគប់ចោលតាមមាត់បង្អួចតែម្តងទៅ» ។
យ៉ាងណាមិញ បើតាមការឲ្យដឹងពីខាងក្រុមគ្រូពេទ្យវិញ បានអះអាងប្រាប់ថា បុរសរងគ្រោះបានបាត់បង់ឈាមជាច្រើន ហើយបច្ចុប្បន្នកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត និងជារឿងដ៏គួរឲ្យសោកស្តាយ ដែលលោក Siripan នឹងមិនអាចប្រើលិង្គរបស់គាត់ បានដូចដើមវិញនោះឡើយ។
ក្រុមគ្រូពេទ្យបានបញ្ជាក់បន្ថែម ដោយសង្កត់ធ្ងន់ថា កោសិកានៅក្នុងលិង្គត្រូវបានស្លាប់ ដោយសារតែ វាត្រូវបានកាត់ផ្ដាច់ចេញពីរាងកាយរបស់គាត់អស់រយៈពេលយូរ។ ពោលគឺ មានន័យថា លោក Siripan និងត្រូវពិការលិង្គរបស់គាត់បែបនេះអស់មួយជីវិត ៕
ប្រភព៖ www.khmerload.com
ចុចលីងនេះដើម្បីមើលវីដីអូ៖ https://www.enrich.asia/singlepost/29547
សាហាវមែន! ខឹងលបលួចមានស្រីថ្មី នាងប្រពន្ធក្តៅចិត្ត កាត់ដាច់អាអូនតូចប្តី រងរបួសធ្ងន់ធ្ងរ (មានវីដេអូ)
Reviewed by Unknown
on
July 17, 2018
Rating:
No comments:
Post a Comment