ខណៈពេលធ្វើបុណ្យឲ្យដើមឈើស្រាប់តែស្ត្រីម្នាក់បារមីចូលឡើងផ្អើល(មានវីដេអូ)
ខេត្តកំពត ៖ ពេលកំពុងធ្វើបុណ្យឲ្យដើមឈើដែលមានអាយុកាលរាប់រយឆ្នាំនោះស្រាប់តែស្ត្រីម្នាក់បារមីចូលរាំគួឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋរាប់រយនាក់ នៅផ្សារតានី និងនៅឃុំផ្សេងៗក្នុងស្រុកអង្គរជ័យ ដែលបានរៀបចំធ្វើមហាសាមគ្គីមួយ កាលពីព្រឹកថ្ងៃទី១៣ កក្កដា ២០១៨ រៀបចំធ្វើបុណ្យឲ្យដើមឈើមួយដើមធំ ដែលមានអាយុកាលរាប់រយឆ្នាំដុះក្នុងប្រាសាទធ្វើអំពីថ្មបាយក្រៀមក្នុងវត្តប្រាសាទជាប់ និងផ្សារតានី ។ពេលកំពុងធ្វើបុណ្យទានដែលមានមនុស្សប្រុសស្រីចាស់ក្មេងចូលរួមយ៉ាងច្រើនកុះករនោះក៏មានលោកអាចារ្យរៀបចំបូជាស្ដេចក្រុងពាលី និងអារុក្ខអារក្សអ្នកតាថែរក្សាដើមឈើផងដែរ ហើយមនុស្សម្នាក៏នៅតែដណ្ដើមស្លឹកឈើដែលជ្រុះមកពីលើ ។ អ្នកខ្លះនៅលើកដៃប្រណំសុំទេវតាប្រទានឲ្យស្លឹកឈើមួយសន្លឹកយកទៅដាំទឹកផឹកស័ក្ដិសិទ្ធិបំផុត ។ ខណៈភ្លេងពិណពាទ្យកំពុងលេងថ្វាយ ស្រាប់តែមានស្ត្រីចំណាស់ម្នាក់ នៅឃុំភ្នំកុង ស្រុកអង្គរជ័យត្រូវបានបារមីចូលមកលើស្ត្រីនោះរាំមានក្បាច់រចនាម៉ូដគួឲ្យភ្ញាក់ផ្អើល ក្រោយមកស្ត្រីរាំត្រូវបានកងនគរបាលហៅចេញទៅក្រៅ ។ បន្ទាប់មកទៀតក៏មានក្រុមរបាំពីខេត្តកំពតរាំថ្វាយជួនអ្នកថែរក្សាដើមឈើដែលគេបានស្គាល់ថា ដើមឈើអាចដែកដុះក្នុងប្រាសាទសតវត្សទី១០ ។
ប្រជាពលរដ្ឋឈ្មោះ ជា ស្រីអូន អាយុ៣៦ឆ្នាំ អាជីវកលក់ដូរនៅផ្សាតានីបាននិយាយប្រាប់ឲ្យដឹងថា ការរៀបចំធ្វើបុណ្យឲ្យដើមឈើដុះក្នុងវត្តប្រាសាទនេះ គឺរួមគ្នាធ្វើសុំសេចក្ដីសុខគ្រប់ៗគ្នា ។ ស្រីអូននិយាយថា នេះជាជំនឿរបស់ពលរដ្ឋ បន្ទាប់ពីក្រុមជំនាញខាងមន្ទីរវប្បធម៌គ្រោងមកអារចោលខ្លាចរំលំបាក់ប្រាសាទ តែត្រូវបានរារាំងពួកមន្ត្រីទាំងនោះ ។
គេបានសង្កតឃើញថា ពីធីបុណ្យរបស់ពលរដ្ឋដែលផ្ដើមចេញពីបេះដូងអ្នកមានជំនឿនោះគេមិនឃើញមានមន្ត្រីរាជការចូលរួមទេ សូម្បីតែព្រសង្ឃក៏មិនមានដែរ មានតែអនុគន្ធសង្ឍ១អង្គឯងគត់ មកថតយករូបភាព ។ ប៉ុន្តែគេមានការព្រួយបារម្មថា ដើមឈើមួយដើមនោះអាចរិករិលអស់ ព្រោះពេលយប់ត្រូវបានមនុស្សយកជំពាមកៅស៊ូបាញ់ស្លឹកយកលក់មួយសន្លឹក៥ពាន់រៀល ៕
ប្រភព៖ kohsantepheapdaily.com.kh
ខណៈធ្វើបុណ្យឲ្យដើមឈើស្រាប់តែស្ត្រីម្នាក់បារមីចូលឡើងផ្អើល(មានវីដេអូ)
Reviewed by Unknown
on
July 15, 2018
Rating:
No comments:
Post a Comment